Cambodia Real-estate Investment Scam Case(Khmer)

សំណុំរឿងផែនការបោកប្រាស់នៃការវិនិយោគលើអចលនទ្រព្យនៅប្រទេសកម្ពុជា

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤

ប្រទេសកម្ពុជា Fudosan Toshi Higai Bengodan
(អក្សរជប៉ុន)
ក្រុមមេធាវីដើម្បីអ្នករងគ្រោះដោយសារផែនការបោកប្រាស់នៃការវិនិយោគលើអចលនទ្រព្យ​នៅប្រទេសកម្ពុជា

I. អំពីក្រុមមេធាវី

១. ចំណុចសង្ខេប
· ក្រុមមេធាវីនេះមានមេធាវីជនជាតិជប៉ុនចំនួន ៤១ នាក់។
· ប្រធានក្រុមមេធាវី៖ Kazuhiro Seto, Esq. (ការិយាល័យមេធាវី Wanomori)
· URL: http://can-higai.sakura.ne.jp/

២. សាវតារ
ដើម្បីប្រឈមនឹងកំណើនដ៏ខ្លាំងក្លានៃផែនការបោកប្រាស់នៃការវិនិយោគពាក់ព័ន្ធនឹង​អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមមេធាវីត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ​២០១៣ ដោយចលនាស្ម័គ្រចិត្តរបស់មេធាវីជនជាតិជប៉ុនដែលមានជំនាញចំពោះបទ​ល្មើសផែនការ​បោកប្រាស់ផ្នែកវិនិយោគ/ហិរញ្ញវត្ថុ។ គោលបំណងនៃក្រុមមេធាវីនេះ គឺ​ដើម្បីប្រមូល​មក​​វិញឲ្យបានឆាប់រហ័សសម្រាប់ការខូតខាតដែលទទួលរងដោយអ្នករងគ្រោះទាំងឡាយ និង​ទប់ស្កាត់ការធ្វើឲ្យមានអ្នកទិញកាន់តែច្រើនក្លាយជាជនរងគ្រោះនៅក្នុងប្រទេស​ជប៉ុន។

II. ការខូចខាតដោយសារផែនការបោកប្រាស់នេះ
១. ស្ថានភាពនៃផែនការបោកប្រាស់
ចាប់តាំងពីប្រហែលក្នុងឆ្នាំ២០១២ មានការកើនឡើងនៃការស្នើសុំការពិគ្រោះយោបល់ផ្នែក​ច្បាប់ចំពោះបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការបញ្ចុះបញ្ចូលផ្នែកវិនិយោគដោយសារជីវកម្ម​​នៅប្រទេសជប៉ុន ដែលមានឈ្មោះ FIRST FUDOSAN Co., Ltd. (“FIRST”), Universal Max Co., Ltd. (“UNIVERSAL”) ភ្នាក់ងារបន្ទាប់បន្សំដែលធ្វើការទាមទារដោយខ្លួនឯង និងក្រុមហ៊ុនដែលពាក់ព័ន្ធដទៃទៀតសម្រាប់សិទ្ធិធ្វើអាជីវកម្មលើដីកសិដ្ឋាន និងកម្មសិទ្ធិ​​ខុនដូនៅក្នុងប្រទេសកម្ពុជា។

គ្រោងការសាមញ្ញមួយដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនទាំងនេះ ចាប់ផ្តើមពី​ខិត្ត​ប័ណ្ណព័ត៌មានណែនាំអំពីផលិតផលវិនិយោគមួយចំនួន ដែលត្រូវបានផ្ញើទៅកាន់ជនរង​គ្រោះ​ដែលជាគោលដៅ និងបន្ទាប់មក នឹងមានការហៅ​ទូរស័ព្ទពី “ភាគីទីបី” ដែល​ជា​អង្គភាពអាជីវកម្មមួយស្នើសុំទិញផលិតផលវិនិយោគតាង​នាមឲ្យខ្លួនពួកគេ។ នៅក្នុង​ការ​​ហៅ​ទូរស័ព្ទនោះ អង្គភាពដែលជាភាគីទីបីនេះសន្យាទិញ​បន្តនូវផលិតវិនិយោគពីជនរង​គ្រោះដែលជាគោលដៅនោះក្នុងតម្លៃខ្ពស់ជាងតម្លៃដើម ឧទាហរណ៍ “xx លានយ៉េនខ្ពស់​ជាង” ឬ “xx ដងខ្ពស់ជាង” តម្លៃដើម។ នៅពេលដែលជនរងគ្រោះ​ដែលជាគោលដៅ​ទិញ​ផលិតផលវិនិយោគនោះ ជនរងគ្រោះនោះនឹងត្រូវអង្គភាពដែល​ជាជនទីបីនោះប្រាប់ឲ្យ​ទិញ​ផលិតផលវិនិយោគកាន់តែច្រើន ពីព្រោះ “ឥឡូវនេះអ្នកទិញ​ចុងក្រោយត្រូវ​ការ​ចំនួន​​ជាក់លាក់នៃឯកតាជាច្រើននៃការវិនិយោគប្រមូលផ្តុំជាមួយគ្នា” ឬដោយសារអង្គភាព​ភាគី​ទីបីនោះ “មិនអនុញ្ញាតឲ្យមានការទិញបន្តក្នុងចំនួនជាបំណែកៗ ប៉ុន្តែ ត្រូវការ​ចំនួន​អប្បរមា xx ឯកតា។” ចុងបញ្ចប់ ជនរងគ្រោះនឹងត្រូវបានគេធ្វើឲ្យទិញ​ផលិតផល​វិនិយោគ​​ចំនួនច្រើនឯកតា ដូចជា កម្មសិទ្ធិជាច្រើនចំពោះអចលនទ្រព្យមួយ បន្ទាប់មក ភ្លាមៗ ពួកគេនឹងមិនអាចទាក់ទងអង្គភាពភាគីទីបីនោះបានឡើយ។

ភាគច្រើននៃជនរងគ្រោះ គឺជាមនុស្សវ័យចំណាស់ ហើយការខូចខាតរបស់ពួកគេ គឺមាន​បរិមាណច្រើនគិតជាប្រាក់យ៉េន។ ផែនការបោកប្រាស់ដោយការនិយាយបំផ្លើស​ដែល​មាន​​ចេតនាបង្កមហន្តរាយដែលកើតឡើងជាធម្មតា និងយ៉ាងទូលំទូលាយនេះត្រូវបានធ្វើ​ឡើង​ដោយក្រុមហ៊ុន ​FIRST និងក្រុមហ៊ុនដទៃទៀត អ្នកបោកប្រាស់បានកំណត់​គោលដៅ​ចំពោះមនុស្សវ័យចំណាស់ ជាពិសេស អ្នកដែលមានប្រាក់សន្សំសម្រាប់ការ​ប្រើប្រាស់​នៅក្នុងជីវិតរបស់ពួកគេនាពេលអនាគត។

យោងតាមអង្គហេតុដែលបានរកឃើញ តាមរយៈនីតិវិធីស៊ីវិលនៅក្នុងប្រទេសជប៉ុន មេ​ក្រុមជនល្មើស Ikuo Konno ដែលជាមេខ្លោងនៃផែនការបោកប្រាស់នេះ​បានស្ថិតនៅក្នុង​ប្រទេសកម្ពុជា ហើយចំនួនទឹកប្រាក់ភាគច្រើនដែលបានលួចពីជន​រងគ្រោះទាំងឡាយ​ត្រូវបានផ្ទេរមកកាន់ប្រទេសកម្ពុជា។

ប្រហែលក្នុងខែសីហា ឆ្នាំ២០១៣ ក្រុមហ៊ុន S.F.C. Co., Ltd. និងក្រុមហ៊ុន ASEAN Estate Co., Ltd. បានចាប់ផ្តើមធ្វើឲ្យមានជនរងគ្រោះដែលជាគោលដៅថ្មី ដោយ​សកម្មភាព​​​ផែនការបោកប្រាស់ប្រហាក់ប្រហែលគ្នា។ តំណាងទាំងឡាយនៃក្រុមហ៊ុនទាំងនេះ គឺជា​អតីតនិយោជិតនៃក្រុមហ៊ុន FIRST ហើយកត្តា និងសមាសធាតុទាំងឡាយដែលមាន​នៅក្នុងផែនការរបស់ពួកគេ គឺដូចគ្នានឹងផែនការដែលបង្កើតឡើងដោយ Konno។ ជាថ្មី​ម្តងទៀត Konno ត្រូវបានចាត់ទុកថាជាមេក្រុមជនល្មើសដែលនៅ​ពីក្រោយជុំវិញនៃ​ផែនការ​​បោកប្រាស់នេះ។

២. ចំនួនជនរងគ្រោះដែលក្រុមមេធាវីបានដឹង (ត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤)

                       ចំនួនជនរងគ្រោ        ការខូចខាតសរុប
សំណើសុំការពិគ្រោះយោប                  ៩៩        ២.០៥២.០០០.០០០ យ៉េន
តំណាងដោយក្រុមមេធា              ៤៥        ១.០៦២.០០០.០០០ យ៉េន
ដើមបណ្តឹងនៅក្នុងសំណុំរឿង​រដ្ឋប្បវេណី     ២៣       ៧០៤.០០០.០០០ យ៉េន

៣. ការសាកសួរដែលទទួលបានដោយមជ្ឈមណ្ឌលកិច្ចការអតិថិជន (ត្រឹមខែវិច្ឆិកា ឆ្នាំ២០១៣)
មជ្ឈមណ្ឌលកិច្ចការអតិថិជន (ទីភ្នាក់ងាររដ្ឋបាលស្រុក/ក្រុងសម្រាប់ការពារអតិថិជន) នៅ​ទូទាំងប្រទេសបានទទួលការសាកសួរចំនួនប្រហែល ៣២០ ករណី អំពីក្រុមហ៊ុន FIRST និងប្រហែល ៣៣០ ករណី អំពីក្រុមហ៊ុន UNIVERSAL ពីអតិថិជន ចាប់តាំងពី​ឆ្នាំ២០១១។ ចំនួនទឹក​ប្រាក់ខូចខាតសរុបដែលទទួលរងដោយជនរងគ្រោះរបស់ពួកគេត្រូវ​បានប៉ាន់​ស្មានថា​មានចំនួនជាច្រើនពាន់លានរហូតដល់ជាងដប់ពាន់លានយ៉េន។

III. សំណុំរឿងរដ្ឋប្បវេណី

សំណុំរឿងរដ្ឋប្បវេណីជាច្រើនដែលត្រូវបានដាក់ពាក្យបណ្តឹងដោយបុគ្គលដែលជាជន​រងគ្រោះ​ទាំងឡាយប្រឆាំងនឹងក្រុមហ៊ុន FIRST និងជនបោកប្រាស់ដទៃទៀត បាននិង​កំពុងរង់ចាំការ​កាត់ក្តី​នៅតុលាការតូក្យូ និងតុលាការស្រុកដទៃទៀតនៅទូទាំងប្រទេស​ជប៉ុន។ នៅថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងសេចក្តីសម្រេចមួយរបស់ខ្លួនចំពោះ​សំណុំរឿងមួយក្នុង​ចំណោម​សំណុំរឿងទាំងនេះ តុលាការស្រុកតូក្យូបានទទួលស្គាល់ Ikuo Konno ជាមេខ្លោងជាក់ស្តែងដែលបានគ្រប់គ្រងក្រុមហ៊ុន First និង​ក្រុមហ៊ុន UNIVERSAL។ ជាបន្តបន្ទាប់មកទៀត តុលាការស្រុកផ្សេងទៀតក៏បានធ្វើ​សេចក្តីសម្រេច​ប្រហាក់ប្រហែលគ្នា ដោយធ្វើការថ្កោលទោសចំពោះទង្វើរបស់​ចុងចោទ ចំពោះការ​បោក​ប្រាស់ដែលមានការចាត់តាំង និង​ទទួលស្គាល់ទំនួលខុសត្រូវទាំង​អស់របស់ចុង​ចោទ​ដែលត្រូវបានចោទប្រកាន់។

IV. សំណុំរឿងរដ្ឋប្បវេណីដែលដាក់ពាក្យបណ្តឹងដោយក្រុមមេធាវី

កន្លងមក ក្រុមមេធាវីក៏បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីចំនួនបីផងដែរ ទៅកាន់​តុលាការ​ស្រុក​តូក្យូ តំណាងឲ្យដើមបណ្តឹង/ជនរងគ្រោះជាច្រើន។ សំណុំរឿងទាំងអស់​នេះ គឺ​ប្រឆាំង​នឹងក្រុមហ៊ុន FIRST ក្រុមហ៊ុន UNIVERSAL និងអភិបាលតំណាង និង​និយោជិតរបស់ពួកគេ Ikuo Konno នៅក្នុងប្រទេសកម្ពុជា និងអង្គភាពចំនួនពីរនៅក្នុង​ប្រទេសកម្ពុជា ដែលតំណាងដោយ Konno គឺក្រុមហ៊ុន AAP INTERNATIONAL (CAMBODIA) Co., Ltd. និងក្រុមហ៊ុន CLES net WORK Co., Ltd។

សំណុំរឿងទាំងបីនេះត្រូវបានដាក់រៀងៗគ្នានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣, ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤។ ចំពោះសំណុំរឿង​ទីពីរក្នុង​ចំណោមសំណុំរឿងទាំងបីនេះ តុលាការបានធ្វើសេចក្តីសម្រេចរួចរាល់ហើយ ដោយទទួល​ស្គាល់ទំនួលខុសត្រូវទាំងឡាយរបស់ចុងចោទដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសជប៉ុន។

V. ការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌដោយការអនុវត្តច្បាប់ (ទីភ្នាក់ងារនគរបាល)

ជនបោកប្រាស់ជាច្រើនរូបត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងបោកប្រាស់ក្នុងឆ្នាំ​២០១៣។ ទីស្នាក់ការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌចំពោះការបោកប្រាស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារនគរបាលស្រុក Kanagawa ដោយមាន​ការចូលរួមពីភ្នាក់ងារនគរបាលទាំងឡាយដែលមកពីស្រុក​ផ្សេងៗគ្នាជាច្រើន។ ទីភ្នាក់ងារ​នគរបាលក្នុងមូលដ្ឋានជាច្រើនផ្សេងទៀតទូទាំងប្រទេស​ជប៉ុន ក៏បាននិងកំពុងធ្វើការ​ស៊ើប​អង្កេតអំពីសំណុំរឿងនេះផងដែរ។